Page Nav

HIDE

Grid

GRID_STYLE

Left Sidebar

TO-LEFT

Classic Header

{fbt_classic_header}

Top Ad

បញ្ជីទិន្នន័យថ្មី

latest

យល់ដឹងអំពីប្រភេទជំងឺមាន់

បើនិយាយពីមាន់ឈបើនិយាយពីមាន់ឈឺ បងប្អូនត្រូវដឹងថា តើបុព្វហេតុអ្វីធ្វើអោយសត្វឈឺ? ហើយបើបងប្អូន មិនដឹងទេនោះ ការព្យាបាល ឬការប្រើប្រាស់ឱសថក...



បើនិយាយពីមាន់ឈបើនិយាយពីមាន់ឈឺ បងប្អូនត្រូវដឹងថា តើបុព្វហេតុអ្វីធ្វើអោយសត្វឈឺ? ហើយបើបងប្អូន មិនដឹងទេនោះ ការព្យាបាល ឬការប្រើប្រាស់ឱសថក៏ មិនសូវមានប្រសិទ្ធភាពដែរ។

ដូច្នេះពេលសត្វឈឺ ម្ចាស់សត្វត្រូវដឹងពីបុព្វហេតុវា ហើយខាងក្រោមនេះ យើងបានបង្ហាញពីបុព្វហេតុដែលនាំអោយសត្វ ឬមានបញ្ហាសុខភាព រួមមាន:

1- ភ្នាក់ងារបង្កជំងឺ មានដូចជា វីរុស បាក់តេរី ប្រូតូសូអ៊ែ និងពពួកផ្សិត។ 
- ភ្នាក់ងារបង្កជំងឺ វីរុស ដូចជាជំងឺ ញ៉ូកាស អុតបក្សី ហ្គុំបូរ៉ូ ជាដើម។
- ភ្នាក់បង្កជំងឺដោយបាក់តេរី មានដូចជាជំងឺ អាសន្នរោគ រាកលឺកូលី
- ភ្នាក់ងារបង្កជំងឺដោយប្រូតូសូអ៊ែ មានដូចជាកុកសីិុដ្យូសីុស រាកឈាម
- ភ្នាក់ងារបង្កជំងឺដោយពពួកផ្សិត មានក្នុងពោតមិនល្អ ដូចជា មីកូផ្លាស្មា ក្អក

សូមបញ្ជាក់ថា ជំងឺដែលបង្កដោយភ្នាក់ងារបង្កជំងឺ សញ្ញាសំគាល់ វាមិនធ្វើអោយសត្វឈឺច្រើនក្នុងពេលតែមួយ ក្នុងរយ:ពេលខ្លីនោះទេ តែក្រោយពីមានឈឺ ពីរបីក្បាល បានប៉ុន្មានថ្ងៃក្រោយមក នោះនឹងមានសត្វឈឺបន្តបន្ទាប់គ្នា រហូតដល់ចំនួនច្រើន និងមានអត្រាងាប់ខ្ពស់។

2- ពពួកបរាសិត មានពីរ គឺបរាសិតខាងក្នុង និងបរាសិតខាងក្រៅ
- បរាសិតខាងក្នុង រួមមាន ព្រូន អៀន ព្រូនចង្កេះ ព្រូនមូល តេញ៉ា ដង្កូវថ្លើមជាដើម
- បរាសិតខាងក្រៅ រួមមាន ចៃ ស្រមើល ដង្កែ ជាដើម

សូមបញ្ជាក់ថា សត្វដែលមានឆ្លងពពួកបរាសិត ខាងលើនេះ វានឹងធ្វើអោយសត្វ សីុច្រើនមិនធំ ស្លេកស្លាំង ស្គមរុំារៃ និងអាចងាប់បាន បើសត្វចុះខ្សោយកំលាំង ហើយអត្រាងាប់ទាប ចំពោះព្យាបាលមាន អីុវូមិច អាល់បង់ដាលសូន ឬមេបង់ដាលសូន

3- ចំណីអាហារកង្វះសារធាតុចិញ្ចឹម ដូចជា ប្រូតេអីុន ថាមពល សារធាតុរ៉ែ និងវីតាមីន។
- បើនៅចំណីខ្វះប្រូតេអីុន នោះសត្វនឹងមានបញ្ហាដូចជាសត្វសីិុទៅមិនសូវធំឬលូតលាស់យឺត សត្វក្រិន និងស្គម
- បើនៅក្នុងចំណីខ្វះថាមពល សត្វនឹងមានបញ្ហាដូចជាសត្វស្លេកស្លាំងហេវហត់អស់កំលាំងនិងមិនសូវមានចលនា
- បើនៅក្នុងចំណីា ខ្វះសារធាតុរ៉ែ និងវីតាមីន នោះសត្វនឹងមានបញ្ហា ដូចជា លូតលាស់យឺត រោមដុះមិនល្អ មិនល្អស្អាត អត្រាពងធ្លាក់ចុះ ចំបកពងស្តើង ងាយបែក។

4- សុខុមាលភាពសត្វ ចង់សំដៅលើបញ្ហាដែលកើតមានចំពោះសត្វដូចជា ការមានរបួស ការដាច់រលាត់ ការដួល ឬមុតអ្វីមួយ ការហើមប៉ោង ដែលទាំងនេះ បង្កអោយសត្វមានការឈឺចាប់ អន់ចំណី គ្មានចលនា មិនសីុចំណីជាដើម។
ដូច្នេះការព្យាបាល ត្រូវប្រើថ្នាំបំបាត់ការឈឺចាប់ ឬរលាក និងជាមួយអង់ទីប៊ីយ៉ូទិក ទើបមានប្រសិទ្ធភាព៕

5- ការពុលសារធាតុគីមី ឬថ្នាំពុល ចំពោះសត្ចកើតមាមបញ្ហានេះ សត្វនឹងមានរោគសញ្ញាដូចជាក្អួត នៅមិនស្ងៀម និងបែបបំពុះមាត់។
ដូច្នេះព្យាបាលដោយប្រើថ្នាំបន្សាបជាតិពុល ដើម្បីអោយចំគោលដៅសត្វឈឺ៕

@រក្សាសិទ្ធ រស់ ឆាំងគី


No comments